ការបណ្តុះបណ្តាល

ការអភិវឌ្ឍន៍នៃការច្នៃ តាមតំរូវការនូវវិធីសាស្ត្រ បណ្តុះបណ្តាល គឺជាទីពឹងដ៏សំខាន់ របស់ខ្លួន និងបទពីសោធន៍ទាំងនេះ កំពុងផ្តល់ប្រយោជន៍ជាច្រើន ដល់មជ្ឈុមណ្ឌល កោសេយ្យកម្មជាតិមានដូចជាការអភិវឌ្ឍន៍នៃវិធីសាស្ត្រ បណ្តុះបណ្តាល និងហត្ថកម្ម: តំរូវ តាមអ្នកភូមិនៅជនបទ ដោយលើកកំពស់ជំនាញ ដែលផ្អែកលើការអភិវឌ្ឍន៍ បច្ចេកទេសដូចជា បរិក្ខារ និងដំណើការ ផលិតកម្ម។

ការបណ្តុះបណ្តាលនេះ​ អាចធ្វើនៅ មជ្ឈមណ្ឌលកោសេយ្យវប្បកម្មជាតិ និង នៅក្នុងភូមិ ឧទាហរណ៍ ការដាំមន ការចិញ្ចឹមដង្កូវនាង ការស្រាវជ្រាវសូត្រ ការជ្រលក់ពណ៌ និងការត្បាញជាដើម។

 

អ្វីៗដែលកំពុងធ្វើបន្តទៀត ទាក់ទងបច្ចេកទេសគឺ បានផ្តល់ជំនាញដល់អ្នកភូមិ ដែលអាចផលិតនៅផ្ទះ ដោយខ្លួនគាត់បាន។ ជាងនេះទៅទៀតមជ្ឈមណ្ឌល បានធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមទស្សនទានម៉ូល របស់ការដ្ឋានសាលាបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីអភិវឌ្ឍន៍នូវបទពិសោធន៍មួយ ដ៏ធំធេងតាមស្តង់ដាគរុកោសល្យ។

លើសពីជំនាញបណ្តុះបណ្តាលផ្នែកសូត្រ មជ្ឈមណ្ឌលក៏បានបណ្តុះបណ្តាលវគ្គ ជាច្រើន ដោយឥតបង់ថ្លៃ ក្រោមជំនួយ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមទាំង ដៃគូរសហការនានា ដែលក្នុងនោះមានដូចជា:

- វគ្គកាត់ដេរសំលៀកបំពាក់

- វគ្គរដ្ឋបាលកុំព្យូទ័រ

- វគ្គធ្វើនំ

- វគ្គតំបាញ

- វគ្គចិញ្ចឹមត្រី

- វគ្គចិញ្ចឹមមាន់ និងចាក់វ៉ាក់សាំង

- វគ្គដាំបន្លែ និងធ្វើជីកំប៉ុស្តិ៍ ។ល។

 

Languages

14233
TodayToday1
YesterdayYesterday13
This_WeekThis_Week37
This_MonthThis_Month238
All_DaysAll_Days14233
Copyright (c) cns-silk.com 2015. រក្សាសិទ្ធិគ្រប់យ៉ាង.
Developed by: Mr. Ho Mony
Designed by olwebdesign.com